ក្តៅ! អនាគត​របស់ Valverde ​នៅ Barcelonaនឹង​ត្រូវ​សម្រេច​ត្រឹម​ថ្ងៃ​ចន្ទ​នេះ

បន្ទាប់​ពី​បរាជ័យ​នៅ​លទ្ធផល ៣-២ ក្រោម​ថ្វី​ជើង​របស់​ក្លឹប Atletico Madrid ភាព​ក្តៅ​គគុក​នៃ​តំណែង​របស់​លោក Ernesto Valverde បាន​កើត​ឡើង​ហើយ។

តាម​សារព័ត៌មាន RAC1 បាន​ចុះ​ផ្សាយ​ថា​ក្រុម​ប្រឹក្សា​ភិបាល​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ជជែក​សម្រេច​ពី​អនាគត​របស់ Valverde ថា​នឹង​ត្រូវ​បន្ត​ឬ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ។

គួរ​បញ្ជាក់​ថា​វា​ជា​ការ​របូត​ពាន​រង្វាន់​មួយ​ហើយ​ក្នុង​ចំណោម​ពាន​រង្វាន់​ធំៗ​ដែល Barcelona ចុច​គោលដៅ​ចង់​បាន។ កាល​ពី​ឆ្នាំ​ទៅ​ក្លឹប​បាន​ឈ្នះ​ពាន​ Spanish Super Cup ​នេះ​ដែរ ក្រោយ​បំបាក់​ក្រុម Sevilla លទ្ធផល ២-១៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT