Spurs ព្រម​យក​កីឡាករ​មួយ​រូប​របស់ ACហើយ ការ​ប្រកាស​អាច​នឹង​ធ្វើ​ឡើង​នៅប៉ុន្មាន​ថ្ងៃបន្ទាប់

តាម​របាយការណ៍​សារព័ត៌មាន​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Tottenham Hotspur បាន​ព្រមព្រៀង​លើ​ការ​ចរចា​នាំ​យក Krzysztof Piatek មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​ហើយ ជាមួយ​នឹង​តម្លៃ​ខ្លួន ២៨ លាន​អឺរ៉ូ​បូក​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ផ្សេង​ទៀត។

ការ​ប្រកាស​ទំនង​ជា​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ដោយ​ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​នឹង​សម្រេច​ទៅ​បាន​នា​រយៈ​ពេល ៤៨ ម៉ោង​បន្ទាប់។ យ៉ាងណាមិញ​នេះ​ជា​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​បើ​ធៀប​នឹង​តម្លៃ​ដើម ៣៥ លាន​អឺរ៉ូ​ដែល AC បាន​ទិញ​ពី Genoa កាល​ពី​ខែ​មករា​ឆ្នាំ ២០១៩។

ការ​ប្រញាប់ប្រញាល់​ចង់​បាន Piatek គឺ Spurs មើល​ឃើញ​ពី​កង្វះ​ខាត​នៅ​ប្រព័ន្ធ​ប្រយុទ្ធ ក្រោយ​ពេល​ដែល Harry Kane ត្រូវ​សម្រាក​ព្យាបាល​របួស​រយៈ​ពេល​យូរ ពោល​គឺ​អាច​ដល់​ចុង​ខែ​កុម្ភៈ​ឯ​ណោះ។

បញ្ជាក់​ថា​ចាប់​តាំង​ផ្លាស់​មក AC កីឡាករ​ប៉ូឡូញ​ហាក់​ធ្លាក់​ជើង​ដោយ​រក​បាន​ត្រឹម ១៥ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៣៩ ប្រកួត ខុស​ពី​ការ​ឡើង​កូដ​ខ្លាំង​ពេល​លេង​ឲ្យ Genoa រក​បាន ១៩ គ្រាប់​ត្រឹម ២១ ប្រកួត៕ ប្រភព៖ AF

  • Spurs ព្រម​យក​កីឡាករ​មួយ​រូប​របស់ ACហើយ ការ​ប្រកាស​អាច​នឹង​ធ្វើ​ឡើង​នៅប៉ុន្មាន​ថ្ងៃបន្ទាប់