Allegri ​កំពុង​ចាំ​កៅអី​នៅ​ក្រុម Manchester United ​

​លោក ​Massimiliano Allegri ​អតីត​អ្នក​ចាត់ការ​ក្រុម Juventus ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​បេក្ខភាព​ទី​១​ក្នុង​ការ​ជំនួស​តំណែង​លោក Ole ​ប្រសិន​បើ​ក្លឹប​បណ្ដេញ​ចេញ​។

Ole ​ចូល​កាន់​តំណែង​នៅ​ក្រុម Man Utd ​ត្បិត​តែ​ប្រើ​ប្រាស់​យុវជន​បាន​ល្អ​មែន ប៉ុន្តែ​លទ្ធផល​ជាក់​ស្ដែង​វិញ ​លោក​ដឹក​នាំ​ក្រុម​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ។ ជាក់​ស្ដែង​នា​រដូវ​កាល​នេះ ​លេង​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ប៉ុន្តែ​បែរ​ជា​ទៅ​ចាញ់​ក្រុម​ក្បែរ​បាត​តារាង​ទៅ​វិញ។ កត្តា​នេះ​ហើយ ទើប​បាន​ជា​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​កៅអី​របស់​អ្នក​ចាត់ការ​សញ្ជាតិ​ន័រវែស​រូប​នេះ ​អាច​មិន​បាន​យូរ​ទេ​មើល​ទៅ។

​ជាមួយ​គ្នា​នោះ ស្រាប់​តែ​មាន​ដំណឹង​ថា​លោក Allegri ​ដែល​ចាកចេញ​ពី Juventus ​កាល​ពី​រដូវ​កាល​មុន​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ហើយ​ក្នុង​ការ​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម Man Utd ​បន្ដ។ ​អ្នក​ចាត់ការ​រូប​នេះ ​បច្ចុប្បន្ន​នៅ​សម្រាក​លំហែ​កាយ​នៅ​ឡើយ៕ប្រភព៖ Dailymail

  • Allegri ​កំពុង​ចាំ​កៅអី​នៅ​ក្រុម Manchester United ​