U23 ​ថៃ ​បង្កើត​ប្រវត្តិសាស្ត្រ​នៅ AFC U23 ​យប់មិញ ​ស៊ី​បារ៉ែន ៥-០

​ក្រុម​បាល់ទាត់​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ប្រទេស​ថៃ ​បាន​ប្រកួត​ឈ្នះ​ក្រុម​បារ៉ែន ​ក្នុង​លទ្ធផល ៥-០ ​នៃ​ប្រកួត​បើក​ឆាក​ពូល A ​ព្រឹត្តិការណ៍ AFC U23 Championship ។

​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក្រុម​ថៃ ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន។ ​ពួកគេ​អាច​រក​បាន​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​បារ៉ែន ​ដែល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ថៃ។ Suphanat Mueanta ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ថៃ ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​នេះ ​ហើយ​រូបគេ​ក៏​បាន​ជាប់​កំណត់ត្រា​កីឡាករ​ក្មេង​បំផុត​រក​គ្រាប់​បាល់​បាន​នៅ AFC U23 ​ផង​ដែរ ត្រឹម​វ័យ​១៧​ឆ្នាំ​៥​ខែ​ប៉ុណ្ណោះ។

ដោយសារ​តែ​ក្នុង​ពូល A ​នេះ ​អូស្ត្រាលី​លេង​ស្មើ​ក្រុម​អ៊ីរ៉ាក់​ក្នុង​លទផល ១-១ ​ផង​នោះ ​មាន​ន័យ​ថា​ក្រុម​ថៃ ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន ​ដោយ​មាន​៣​ពិន្ទុ ​និង​មាន​គ្រាប់​ចំណេញ​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ៕ប្រភព៖ Bangkokpost


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT