(VDO) Icardi ស៊ុត Hat-Trick ទយ St-Etienne ៦-១ នៅ France League Cup យប់មិញ

នា​ជំនួប​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ដែល Paris Saint-Germain ​ត្រូវ​តតាំង​ក្លឹប St-Etienne លទ្ធផល​ក៏​បាន​សម្រេច​ចេញ​នៅ​ទឹកដី​របស់​ក្លឹប​សេដ្ឋី​បារាំង ៦-១ កាល​ពី​យប់​មិញ នៅ​ឯ​ព្រឹត្តិការណ៍ Coupe de la Ligue នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ជា​លទ្ធផល​ដ៏​វិសេសវិសាល​មួយ ស្រប​ពេល​ដែល Mauro Icardi ​រក​បាន Hat-Trick ជា​លើក​ដំបូង​ឲ្យ​ក្លឹប PSG នៅ​នាទី ២, ៤៩ និង ៥៧។ Neymar, Mbappe រក​បាន​ម្នាក់​មួយ​គ្រាប់ ស្រប​ពេល​ដែល​ចំណេញ​បាល់ Own Goal មួយ​កើត​ឡើង​ដោយ Jessy Moulin នៅ​នាទី ៤៤។

កាត​ក្រហម​ក៏​បាន​កើត​ឡើង​មួយ​ផង​ដែរ​ក្នុង​ការ​ប្រកួត​នោះ ដោយ Wesley Fofana បាន​ដើរ​ចេញ​ពី​ទីលាន​តាំង​ពី​នាទី ៣១ បែប​នេះ ការ​លេង ១០-១១ ទើប​ជា​ឱកាស​ដែល​ឲ្យ PSG អាច​ទយ​បាន​ច្រើន​គ្រាប់​យ៉ាង​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT