(VDO) Kroos លើក​បាល់ Corner បញ្ចូល​ទី​យ៉ាង​ស្អាត ជួយ Real ទម្លាក់ Valencia នៅ SSC

Real Madrid បាន​យក​ឈ្នះ​ទៅ​លើ Valencia ៣-១ ត្បិត​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​កំពូល​ពីរ​រូប​នៅ​ខាង​លើ​ក៏​ដោយ។ ការ​ស៊ុត​បញ្ចូល​ទី​កាល​ពី​យប់​មិញ គឺ​សុទ្ធ​សឹង​សម្រេច​បាន​ដោយ​កីឡាករ​លេង​នៅ​តំបន់​បម្រើ​ទាំង ៣ រូប​តែ​ម្តង។

នៅ​នាទី ១៥ Toni Kroos បាន​លើក​បាល់ Corner កោង​បញ្ចូល​ទី​យ៉ាង​ស្អាត​នាំ​មុខ Valencia ១-០ រហូត​ដល់​នាទី ៣៩ Isco ក៏​យក​បាន​ពីរ​គ្រាប់ ហើយ​ដល់​នាទី ៦៥ ទើប Luka Modric បំបែក​គ្រាប់​បាល់​ទី ៣។ រហូត​ដល់​នាទី ៩០+២ Valencia មាន​ឱកាស​ស៊ុត​បាល់​ប៉េណាល់ទី សម្រេច​បាន​ដោយ Daniel Parejo។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា Real Madrid បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៃ​ពាន​រង្វាន់ Spanish Super Cup ដោយ​ឡែក​យើង​នៅ​អុត​មើល​លទ្ធផល​រាត្រី​នេះ​រវាង Barcelona-Atletico Madrid វេលា​ម៉ោង ០២:០០ នាទី​យប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT