សហព័ន្ធខ្មែរហែលទឹកនឹងបញ្ជូនកីឡាករវ័យក្មេងមួយរូប ទៅធ្វើការហ្វឹកហាត់ ព្រមទាំង បណ្តុះបណ្តាល រយៈពេលមួយឆ្នាំដើម្បីពង្រឹងសមត្ថភាព និង បច្ចេកទេសបន្ថែម ទៀតនៅខេត្តភូកេត ក្រោម អាហារូបករណ៍ FINA “ FINA Scholarship ”។
លោក ហែម គិរី អគ្គលេខាធិកានៃសហព័ន្ធបានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករហែលទឹក វ័យក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស ដែលកីឡាករវ័យក្មេងរូបនេះទើបតែមានអាយុ១៥ឆ្នាំ តែប៉ុណ្ណោះឲ្យទៅ ហ្វឹកហាត់នៅប្រទេសថៃមួយឆ្នាំពេញក្រោមអាហារូបករណ៍របស់សហព័ន្ធហែលទឹកអន្តរជាតិ ។ ការបញ្ជូនឲ្យទៅហ្វឹកហាត់នេះក្នុងការបំណងចូលរួមការប្រកួតកីឡាហែលទឹកអន្តរជាតិនានា។
កីឡាករហែលទឹកវ័យក្មេង ផាន សុវណ្ណណារុន ម៉ុងត្រុស គឺជាកីឡាករស្ថិតក្នុងក្រុមជម្រើជាតិរបស់សហព័ន្ធ ប្រសិនបើរូបគេទទួលបានហ្វឹកហាត់ល្អប្រសើរនោះ សហព័ន្ធនឹងបន្តឲ្យគេធ្វើការរហូតដល់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES ២០២៣។
កន្លែងដែល ផានសុវណ្ណណារុន ម៉ុងត្រុស ចេញទៅហ្វឹកហាត់នោះគឺគឺជាកន្លែងដែល កីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់កម្ពុជាគឺកីឡាករហែមថុនពន្លឺនិងកីឡាការិនីហែមថុនវិទីនីធ្លាប់ទៅហាត់នៅទីនោះរយៈពេលមួយឆ្នាំដែរ ។
លោកបានបន្តថាការប្រកួតបញ្ជូនទៅលើកនេះដោយបានសុំគោលការណ៍ពីលោកប្រធានសហព័ន្ធខ្មែរហែលទឹកបន្ទាប់ពីសហព័ន្ធបន្តសុំគោលការណ៍រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាសម្រាប់ជួបឧបត្ថម្ភដល់កីឡាករវ័យក្មេងថែមទៀត៕