ក្រុមបាល់ទាត់ក្រោមអាយុ២៣ឆ្នាំរបស់ថៃ នឹងត្រូវប៉ះក្រុម U23 បារ៉ែននៅល្ងាចម៉ោង៨:១៥នាទីយប់ ក្នុងការប្រកួតពានរង្វាន់ AFC U23 Championship ។
ក្រុមថៃ ជាក្រុមម្ចាស់ផ្ទះនៃការប្រកួតនេះ។ AFC U23 ឆ្នាំនេះ មាន២ពូល A និង B ដោយក្រុមថៃស្ថិតនៅពូល A ជាមួយក្រុមអូស្ត្រាលី បារ៉ែន និងអ៊ីរ៉ាក់។ បើកឆាកការប្រកួតនៅល្ងាចនេះ ថៃ ប៉ះបារ៉េន ស្របពេលអ៊ីរ៉ាក់ប៉ះជាមួយក្រុមអូស្ត្រាលី។ ក្រុមលេខ១និងលេខ២ ទាំងពីរពូល មានឱកាសបានកៅអីទៅលេងនៅអូឡាំពិកឆ្នាំ២០២០នេះ នៅប្រទេសជប៉ុន។
មុនការប្រកួតនេះ លោក Nishino គ្រូបង្វឹកក្រុម U23 ថៃ បាននិយាយថា៖ “ខ្ញុំជឿជាក់ថាយើងនឹងបានកៅអីទៅលេងនៅអូឡាំពិក។ ក្រុមទាំងអស់មកដល់វគ្គនេះសុទ្ធតែជាក្រុមខ្លាំង។ ក្នុងពូល A ក្រុមទាំងអស់សុទ្ធតែមានកម្រិតលើថៃ ប៉ុន្តែយើងនឹងខិតខំ ដើម្បីទទួលបានឱកាសនាឆ្នាំនេះ”៕ប្រភព៖ Bangkokpost