Akira Nishinoជឿជាក់​ថា​ U23ថៃ​នឹង​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍ Olympic Tokyo

គ្រូបង្វឹក​ជម្រើស​ជាតិ​ថៃ​លោក Akira Nishino និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​  U23 ថា​របស់​លោកចូល​រួម​ការ​ប្រកួត AFC U23 Championship 2020 ដើម្បី​សម្រេច​គោលដៅ​លេង​ក្នុង​ព្រឹត្តិការណ៍ Olympic Tokyo 2020។

ក្នុងនាម​ជា​ម្ចាស់​ផ្ទះ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុនបាន​អះអាង​ថា​ក្រុមរបស់​លោក​មាន​សម្ពាធខ្លះៗដែរ​ហើយ​លោក​បាន​និយាយ​អពី​ដំណើរ​នៃ​ការរៀប​ចំ​ការ​ប្រកួត​របដ់​ក្រុម​លោក។ និយាយ​ក្នុង​កាសែត Bangkok Post គ្រូ​បង្វឹក​រូបនេះ​ថ្លែងថា៖“យើងមានសម្ពាធខ្លះៗដែរ ពេលចូលរួមការប្រកួតក្នុងនាមម្ចាស់ផ្ទះ។ យើងបានត្រៀមសម្រាប់ការប្រកួតអស់រយៈពេលមួយឆ្នាំកន្លងមកហើយ។ ក្រុមទាំងមូលនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អបំផុត”។

“វាច្បាស់ណាស់ថាក្រុម ៣ ផ្សេងទៀតគឺខ្លាំងជាងពួកយើង ប៉ុន្តែយើងបានត្រៀមខ្លួនយ៉ាងល្អ យើង​បានវិភាគសមត្ថភាពគូប្រជែងរបស់យើងដើម្បី​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ត”។

ពេលសួរ​អំពី​ការ​ប្រឺម​មុខ​ជាមួយ U23​ជប៉ុន លោក  Nishinoថា៖” យើងមិនមានបំណងប្រឈមមុខនឹងក្រុម U23 ជប៉ុនឬគូប្រជែងណាមួយនៅក្នុងការប្រកួតនោះទេ។ យើងយកចិត្តទុកដាក់តែកន្លែងមួយនៅអូឡាំពិកទីក្រុងតូក្យូ ២០២០ប៉ុណ្ណោះ។ កីឡាកររបស់ខ្ញុំមានសក្តានុពលប៉ុន្តែខ្វះបទពិសោធ។ ការប្រកួតនេះគឺជាឱកាសដ៏ល្អរបស់​ពួក​គេសម្រាប់​អ្នក​ចូល​លេង​លើក​ដំបូង។ ការប្រកួតជាមួយបារ៉ែន U23 នឹងក្លាយជាការសាកល្បងថាមពលរបស់យើង។ ក្រុមទាំងមូលនឹងផ្តោតលើការប្រកួតនេះមុនពេលគិតអំពីអ្នកដទៃ”។

U23 ថៃ នឹង​ត្រូវ​ប្រកួត​បើក​ឆាកទល់​ជាមួយ​ជម្រើស​ជាតិ​ប៉ារ៉ែន U23 នៅ​យប់​ថ្ៃ​ទី​៨​មករា​នេះ​នៅ​វេលាម៉ោង​៨​និង​១៥​នាទី​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT