Inter Milan ​ត្រៀម​ខ្លួន​ទិញ​យក Ashley Young ​ពី Man Utd ​

​ក្រុម Inter Milan ​កំពុង​ទាក់ទង​ទិញ​បាន​កីឡាករ Ashley Young ​ពី​ក្រុម Manchester United ​ក្រោយ​ពី​រូបគេ​នឹង​ផុត​កុងត្រា​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

Young ​នៅ​សល់​កុងត្រា​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម Man Utd ​ខណៈ​ដែល​ក្លឹប​នៅ​អង់គ្លេស​នេះ ក៏​ទំនង​មិន​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ទៀត​ដែរ។ ​ដូច្នេះ​ហើយ Inter Milan ​ដែល​ដឹក​នាំ​ដោយ​លោក Conte ​បាន​ចាប់​ផ្ដើម​ចរចា​ជាមួយ​សាមី​ខ្លួន​និង​ក្លឹប​បិសាច​ក្រហម​តែ​ម្ដង ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​យក​បាន​នៅ​ខែ​មករា​នេះ ​ដើម្បី​ជួយ​ក្រុម​ប្រជែង​ពាន​រង្វាន់​នៅ​លីគ​អ៊ីតាលី។

ខ្សែ​ការពារ​វ័យ​៣៤​ឆ្នាំ​រូប​នេះ ​ផ្លាស់​ពី​ក្រុម Aston Villa ​មក​កាល​ពី​៨​ឆ្នាំ​មុន។ ​ដោយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex ​រូបគេ​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​ក្រោយ​មក​ទៀត ​ទម្រង់​លេង​រៀង​ធ្លាក់​ចុះ​បន្តិច។ ​ក្រុម Inter Milan ​ចង់​បាន​កីឡាករ​ខាង​លើ​នេះ​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច។ ដូច្នេះ​រដូវ​កាល​នេះ ​អាច​ជា​ឱកាស​ល្អ​សម្រាប់​ពួកគេ​ហើយ៕ប្រភព៖ Dailymail

  • Inter Milan ​ត្រៀម​ខ្លួន​ទិញ​យក Ashley Young ​ពី Man Utd ​