ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឡើងទៅវគ្គបន្ដ ដោយការយកឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ លើក្រុមកូឡុំប៊ីកាលពីយប់មិញនេះ ក្រោយពីស្មើគ្នា ១-១ នៅម៉ោងលេង១២០នាទី។
គូជក់ចិត្តទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា១ទល់នឹង១ត្រឹម៩០នាទី បន្ទាប់ពី Harry Kane ស៊ុតឲ្យក្រុមនាំមុខនាទី៥៧ តែត្រូវ Yerry Mina តែតតាមស្មើបានវិញនៅនាទី៩០+២។ ការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទី២ដង ប៉ុន្តែនៅមិនអាចរកគ្រាប់បាល់បានទៀត។ ដូច្នេះត្រូវកាត់សេចក្ដីដោយការទាត់ប៉េណាល់ទី។ ខណៈដែលការទាត់នោះ គឺអង់គ្លេសបានយកឈ្នះក្នុងលទ្ធផល ៤-៣។
នេះជាលើកដំបូងហើយដែលក្រុមអង់គ្លេស អាចទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីឈ្នះគេលើក្រុមកូឡ៊បីនៅព្រឹត្តិការណ៍ World Cup ។ ខណៈដែលក្រុមមួយនេះ ធ្វើមិនបានល្អឡើយ នៅវគ្គប៉េណាល់ទី។ មុនការប្រកួតយប់នេះ គ្រូបង្វឹកអង់គ្លេស បានបង្រៀនឱ្យកូនក្រុមហាត់បាល់ប៉េណាល់ទីរួចជាស្រេចទៅហើយ ទើបបានជាពួកគេធ្វើបានល្អ និងទទួលបានលទ្ធផលនេះ៕ប្រភព៖ DailyMail