ខ្លាំង​មែន Ronaldo! គ្រាន់​ចំនួន Follower លើ​បណ្តាញ​សង្គម​ស៊ី​ដាច់​ប្រជាជន​អាមេរិក​មួយ​ប្រទេស

យោង​តាម​ទិន្នន័យ​មួយ​បាន​បង្ហាញ​ថា​តួ​លេខ Follower របស់​ Cristiano Ronaldo នៅ​លើ​បណ្តាញ​សង្គម Facebook, Twitter និង Instagram គឺ​មាន​តួ​លេខ​ច្រើន​ជាង​ប្រជាជន​នៅ​សហរដ្ឋអាមេរិក​មួយ​ប្រទេស​ថែម​ទៀត។

ក្នុង​នោះ​លើ Instagram កីឡាករ​ពាក់​អាវ​លេខ ៧ មាន Follower ​ប្រមាណ ១៩៦ លាន​នាក់ ខណៈ ១២៣ លាន​នាក់​ផ្សេង​ទៀត​លើ Facebook និង ៨១.៩៣ លាន​នាក់​នៅ​លើ Twitter ស្រប​ពេល​ដែល​ពលរដ្ឋអាមេរិក​មាន​ត្រឹម ៣៣១ លាន​នាក់​ប៉ុណ្ណោះ។

របាយការណ៍​ពី Dugout បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

  • ប្រជាជន​ចិន – ១.៤ ពាន់​លាន​នាក់
  • ប្រជាជន​ឥណ្ឌា – ១.៣ ពាន់​លាន​នាក់
  • Follower លើ​បណ្តាញ​សង្គម​របស់ Ronaldo – ៤០០ លាន​នាក់
  • ប្រជាជន​អាមេរិក – ៣៣១ លាន​នាក់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT