ក្រុម Manchester City បានយកឈ្នះលើក្រុម Man Utd នៅ Old Trafford ក្នុងលទ្ធផល ៣-១ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ។
ត្បិតតែធ្វើបានល្អយ៉ាងនេះមែន ប៉ុន្តែលោក Pep អ្នកចាត់ការក្រុម Man City បែរជាព្រមានកូនក្រុមវិញថាកុំអាលអសម្រាប់ជ័យជម្នះជើងទី១នេះ ត្បិតអីក្រុម Man Utd ធ្លាប់បង្កើតប្រវត្តិវាយបកជើងទី២បានម្ដងមកហើយ។ Pep រំលឹកកូនក្រុម ពីការវាយបករបស់ Man Utd លើក្រុម PSG នៅពានរង្វាន់ UEFA Champions League ហើយវាក៏អាចកើតមានឡើងបានដែរ ក្នុងពានរង្វាន់ League Cup ឬ Carabao Cup នេះ។
”បាល់ទាត់គ្រប់យ៉ាងតែងតែអាចកើតមានបានជានិច្ច។ យើងមិនត្រូវសប្បាយនឹងជ័យជម្នះជើងទី១ទេ ព្រោះនៅសល់ពេល៩០នាទីទៀតសម្រាប់ជើងទី២ ដែលយើងត្រូវធ្វើការខ្លាំងជាងប្រកួតនេះទៅទៀត”។ សម្ដីលោក Pep ។ ការប្រកួតជើងទី២ ធ្វើឡើងនៅថ្ងៃទី៣០ខែមករាឆ្នាំ២០២០ខាងមុខ៕ប្រភព៖ Dailymail