បើតាមសារព័ត៌មាន L’Equipe បានចុះផ្សាយថាក្លឹបយក្ស Paris Saint-Germain បានប្រាប់ទៅ Edinson Cavani រួចជាស្រេចហើយ ថារូបគេមិនអាចចាកចេញពីក្លឹបនាទីផ្សារដោះដូរកំពុងធ្វើនៅខែមករានេះទេ ទន្ទឹមពេលដែលកីឡាករចង់ចាកចេញហើយល្ហិចល្ហៀងថា At ព្យាយាមចង់បាននោះ។
លោក Leonardo បានបដិសេធដាច់ខាត ត្បិតអីកីឡាករអ៊ុយរុយហ្គាយបានបាត់បង់តំណែងតួឯកបន្ទាប់ពីរងបញ្ហារបួសនៅមួយរយៈចុងក្រោយនេះក៏ពិតមែន។ តំណែងរបស់ Cavani ត្រូវបានជំនួសដោយ Muaro Icardi ក្រោយកីឡាករអាហ្សង់ទីនផ្លាស់ចេញពី Inter មកឈរជើងតាំងពីដើមរដូវកាល។
បុរសវ័យ ៣៣ ឆ្នាំ [Cavani] សម្លឹងឃើញតែទ្រនំនៅទឹកដីអេស្ប៉ាញមួយគត់ ទាំងដែលខ្លួនក៏មានបទពិសោធន៍ក្រាស់ក្រែលស្រាប់ហើយនោះ។ រំឭកថារដូវកាលនេះ ១២ ប្រកួត (៦ លើកជាប់ជម្រើស) Cavani រកបាន ៥ គ្រាប់ហើយឲ្យក្លឹប PSG៕ ប្រភព៖ BeSoccer