អបអរ! Sadio Mane ឈ្នះ​ពាន​កីឡាករ​អាហ្រ្វិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​លើក​ទី ១ ក្នុង​អាជីព

ជា​លើក​ទី ១ ក្នុង​អាជីព​របស់​កីឡាករ Sadio Mane ដែល​បាន​កាន់​ពាន​រង្វាន់ CAF នាម​ជា​កីឡាករ​អាហ្រ្វិក​ល្អ​ដាច់​គេ ខណៈ​ដែល​ឆ្នាំ​ទៅ​ធ្លាប់​ធ្លាក់​ដល់​ដៃ Mohamed Salah និង Riyad Mahrez។

Mane បាន​ផ្តួល​បេក្ខភាព​សំខាន់ៗ​ទាំង​ពីរ​រូប​ខាង​លើ បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​នា​រដូវ​កាល​ចាស់ ២០១៨/១៩ ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន UEFA Champions League ហើយ​នា​រដូវ​កាល ២០១៩/២០ ក៏​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ថែម​ទៀត។

ដោយ​កាល​ពី ៣ ឆ្នាំ​ជាប់ៗ​គ្នា​កន្លង​ទៅ គឺ Mane បាន​ត្រឹម​ឈរ Top 3 ពោល​ឆ្នាំ ២០១៧/១៨ ឈរ​លេខ ២ បន្ត​ពី Salah និង ២០១៦ ឈរ​លេខ ៣ ជួន​ពេល​ដែល Mahrez ឈ្នះ​ពាន​រង្វាន់​នៅ​ពេល​នោះ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT