នៅជំនួបជើងទី ១ ក្នុងទឹកដី Old Trafford ក្លឹបបិសាចក្រហម Manchester United បានបរាជ័យនៅលទ្ធផល ១-៣ ទល់ក្លឹប Manchester City នៃព្រឹត្តិការណ៍ EFL Cup ឬ Carabao Cup សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រាប់បាល់ទី ១ នៅយប់មិញ កើតឡើងដោយកីឡាករ Bernardo Silva នៅនាទី ១៧ មុនពេល Riyad Mahrez បន្ថែមគ្រាប់ទីពីរនៅនាទី ៣៣។ លុះដល់នាទី ៣៩ Andreas Perira បែរជាថ្លោះធ្លោយឲ្យមានបាល់ Own-Goal ហើយតតាំងដល់នាទី ៧៣ ទើបម្ចាស់ផ្ទះមានឱកាសវាយបកតាមរយៈការស៊ុតរបស់ Marcus Rashford។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=_TE0upqaUoc
ក្រោមក្រសែភ្នែកអ្នកទស្សនាក្នុងកីឡដ្ឋានជិត ៧ មុឺននាក់ នេះរាប់ថាជាការសងសឹកដ៏ល្អមួយ ព្រោះកាលពីដើមខែធ្នូកន្លងទៅ Man Utd ធ្លាប់ស៊ី Man City ២-១ នៅក្របខ័ណ្ឌ Premier League ម្តងរួចមកហើយ៕