Benzema ​និង Bale ​មិន​អាច​ជួយ​ក្រុម​Real  Madrid​ ទល់ Valencia ​បាន​ទេ​

​ក្រុម Real Madrid ​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ហើយ ដើម្បី​ត្រៀម​ខ្លួន​លេង​ពាន​រង្វាន់ Super Cup ​ទល់​ក្រុម Valencia ​នៅ​ថ្ងៃ​ទី​៩​ខាង​មុខ​នេះ ។

​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ដែរ ​ក្រុម Real Madrid ​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ​២​នាក់​ទៅ​ហើយ។ ​កីឡាករ​សំខាន់​២​នាក់​នោះ​រួម​មាន Karim Benzema ​ដែល​រង​របួស​សរសៃ​ពួរ​បន្តិច​បន្តួច ​និង Gareth Bale ​ដែល​ឈឺ​ដើម​ទ្រូង។ ​របួស​នេះ​មិន​ធ្ងន់ធ្ងរ​អ្វី​ខ្លាំង​ទេ ប៉ុន្តែ​លោក Zidane ​មិន​ចង់​ប្រថុយ​ឱ្យ​ពួកគេ​ចូល​លេង​ទើប ​មិន​ហៅ​មក​រួម​ក្រុម​លេង​ពាន Super Cup ​នេះ​។

ការ​ប្រកួត​ពាន​រង្វាន់ Super Cup ​នេះ ​មាន​ក្រុម​ចូល​រួម​តែ​៤​ពិន្ទុ​គឺ Real Madrid , Barcelona , AT Madrid ​និង Valencia ​។ ​ក្រុម Real Madrid ​ប៉ះ Valencia ​និង​ក្រុម FC Barcelona ​ប៉ះ​ក្រុម AT Madrid ​។ ​ក្រុម​ណា​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៣​ខែ​មករា​ឆ្នាំ​២០២០​នេះ​៕ប្រភព៖ DailyMall

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT