Modric ​អាច​ទៅ​លេង​នៅ​អាមេរិក ​បើ​ចាកចេញ​ពី Real Madrid ​

​ខ្សែ​បម្រើ Luka Modric ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​លីគ​អាមេរិក ​ប្រសិន​បើ​រូបគេ​ពិត​ជា​ចាកចេញ​ពី​ក្រុម Real Madrid ​ពិត​មែន។

បច្ចុប្បន្ន​នេះ Modric ​នៅ​សល់​កុងត្រា​១៨​ខែ​ទៀត​ជាមួយ​ក្រុម Real Madrid ​ប៉ុន្តែ​បច្ចុប្បន្ន​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចរចា​យក​រូបគេ។ ​ក្នុង​នោះ ​ក្រុម DC United ​របស់​អាមេរិក ​មាន​ភាគរយ​ច្រើន​ជាង​គេ ព្រោះ​ក្លឹប​នេះ​បាន​ផ្ដល់​តម្លៃ​ខ្លួន​សមរម្យ និង​មាន​លក្ខខណ្ឌ​ល្អ​ច្រើន។ ​ប្រភព​នៅ​អេស្ប៉ាញ ​បាន​បន្ថែម​ថា​ក្លឹប DC ​នេះ បាន​ចរចា​ជាមួយ Modric ​ច្រើន​ដង​មក​ហើយ។

ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​ឆ្នាំ​២០១៨​នេះ ​បាន​ជួយ​ក្រុម Real Madrid ​ជា​ច្រើន។ ​ខ្សែ​បម្រើ​វ័យ​៣០​ឆ្នាំ​ក៏​ត្រូវ​បាន​ក្លឹប Manchester United ​ចង់​បាន​ដែរ ប៉ុន្តែ​នៅ​រដូវ​កាល​មុន​នោះ ​តម្លៃ​ខ្លួន​របស់​គេ​ថ្លៃ​ពេក​ទើប​ក្រុម​បិសាច​ក្រហម​មិន​អាច​ឈាន​ដល់​ការ​ចុះ​កុងត្រា​បាន៕ប្រភព៖ DailyMaill

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT