ក្លិបកម្ពុជា​២​និង​ម៉ាឡេស៊ី​មួយ​នឹងប្រយុទ្ធលើសមរភូមិវាលស្មៅ SMART RSN STADIUM ក្នុងពាន​រង្វាន់មួយ

ពាន​រង្វាន់​មុនបើក​រដូវ​កាល​២០២០​ក្រុម​​ក​ពី​កម្ពុជា២​និង​ម៉ាឡេស៊ី​មួយ​នឹង​ធ្វើ​ការ​ប្រកួតប្រជែងក្នុងពាន​រង្វាន់ Smart RSN Cup 2020 ខណៈ​កាល​បរិច្ឆេទ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១០​ដល់ទី​១៤​ខែ​មករា​ឆកនាំ​២០២០​នៅ​កីឡដ្ឋាន Smart RSN Stadium។

ក្លិប​ដែល​ចូល​រួម​ក្នុងលការ​ប្រកួត​នេះ​មានម្ចាស់​ផ្ទះភ្នំពេញ​ក្រោន អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុម Kedah FA របស់លីគកំពូលម៉ាឡេស៊ី។ ពាន​រង្វាន់​នេះ​រៀប​ចំ​ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័តឈានមុនគេនៅកម្ពុជា Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀត

ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង។

*កម្មវិធីប្រកួតពានរង្វាន់ Smart RSN Cup 2020៖

  • ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ Kedah FA ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ភ្នំពេញក្រោន ប្រកួតជាមួយ Kedah FA

ប្រភពនិងរូបភាព៖ ក្លិបបាល់​ទាត់​ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT