ភ្នំពេញក្រោននឹង​លេង​ពាន​មិត្តភាព LEO PRE-SEASON CUP 2020 នៅប្រទេសថៃ

ក្រុម​ជើង​ឯកលីគ​កំពូល​កម្ពុជា​៦​សម័យ​កាល​ភ្នំពេញ​ក្រោន​បាន​ប្រកាស​ក្នុង​វេបសាយផ្លូវការរបស់​ខ្លួន​ថាពួក​គេ​នឹង​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ LEO PRE-SEASON CUP 2020 នៅប្រទេសថៃ ខណៈ​ដែល​ពួក​គេនឹងត្រូវឈរចាំការប្រកួតរវាងក្រុមចំនួន៣គឺ៖ Chainat FC, Chiangmai FC, Chiangrai United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

សម្រាប់ការប្រកួតនៃពានរង្វាន់ LEO PRE-SEASON CUP 2020 មានក្រុមចូលរួមចំនួន១២របស់ថៃ Muangthorng United, Thai Port FC, Chiangrai United, Nakhonratchasima FC, Prachuap FC, Chainat FC, Chiangmai FC, Pathum United, Khonkaen FC, Udonthani FC, Rayong FC និង Nong Bua Pitchaya FC ចំណែកក្រុម៣របស់អាស៊ានរួមមាន​ ភ្នំពេញក្រោន, Tampines Rovers, Lao Toyota និង Cerezo Osaka តំណាងឲ្យក្លិបអាស៊ី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT