Lampard ​ឱ្យ Giroud  ​ចាកចេញ​បាន​នៅ​ខែ​មករា​នេះ​

​លោក​ Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​បង្ហើប​ថា​លោក​អាច​ឱ្យ​ខ្សែ​ប្រយុទ្ធ​ Olivier Giroud ​ចាកចេញ​ពី​ក្រុម​បាន​នៅ​ខែ​មករា​នេះ ប្រសិន​បើ​មាន​ក្លឹប​ណា​ចង់​បាន​រូបគេ​ទៅ​។

Giroud ​មិន​សូវ​មាន​ឱកាស​លេង​ឡើយ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lampard ​ដូច្នេះ​ហើយ​ទើប​បាន​ជា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី ​ទទួល​បាន​ឱកាស​លេង​វិញ។ ​ចំពោះ​រឿង​នេះ​ដែរ ​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក៏​មិន​ហាម​ឃាត់​អ្វី​ដែរ ​ដោយ​លោក​នឹង​ឱ្យ​កីឡាករ​បារាំង​នេះ​ចាកចេញ​ខែ​មករា​តែ​ម្ដង ប្រសិន​បើ​មាន​ក្លឹប​ចង់​បាន​មែន។

​Newcastle United ​ និង Aston Villa ​ជា​ក្លឹប​២​នៅ​អង់គ្លេស ​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ។ ​ស្រប​ពេល​ក្លឹប Inter Milan ​នៅ​អ៊ីតាលី ​ក៏​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ​ដែរ ​ព្រោះ​ថា​លោក Conte ​មាន​ទំនាក់ទំនង​ល្អ​ជាមួយGiroud ៕ប្រភព៖​ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT