ក្រុម Bayern Munich កំពុងសាកសួរតម្លៃខ្លួនរបស់ខ្សែការពារស្លាប Achraf Hakimi ពីក្រុម Real Madrid ក្រោយពីឃើញសមត្ថភាពកីឡាកររូបនេះលេងល្អខ្លាំងមែនទែន។
Achraf Hakimi ត្រូវបានក្រុម Real Madrid ឱ្យ Dortmund ខ្ចីជើង។ ទៅលេងនៅអាល្លឺម៉ង់ Hakimi បានបង្ហាញសមត្ថភាពលេចធ្លោខ្លាំងមែនទែន ដោយបច្ចុប្បន្នក្រុម Dortmund បានផ្ដល់តួនាទីលេងស្លាបដល់ទៅរូបគេទៅហើយ និងរកគ្រាប់បាល់បានជាញឹកញាប់ថែមទៀតផង។ ឃើញលេងនៅ Dortmund ល្អខ្លាំងនេះហើយ ទើបបានជា Bayern Munich ស្កាត់ទៅសួរតម្លៃ Real Madrid ភ្លាម ព្រោះចង់បាននៅរដូវក្ដៅនេះ។
ក្រុម Dortmund ផ្ទាល់ ក៏ចង់ទិញយកផ្ដាច់តែម្ដងផងដែរ ក្រោយពីអស់សុពលភាពខ្ចីជើង។ ស្របពេល Real Madrid វិញ នៅរារែកនៅឡើយ ក្នុងការលក់ចេញ ឬនាំយកកីឡាករវ័យ២១ឆ្នាំនេះមកលេងវិញ។ ដោយមើលឃើញថាបច្ចុប្បន្នក្រុម Real Madrid កំពុងប្រមូលកីឡាករល្អ ក្មេងៗច្រើន ដូច្នេះលោក Zidane អាចនឹងមិនព្រមលក់ Hakimi ទៅងាយៗនោះទេ៕ប្រភព៖ Dailymail