(VDO) Liverpool ទម្លាក់ Everton ពី FA Cup ដោយ​ប្រើ​ថ្វី​ជើង​កីឡាករ​កើត​ឆ្នាំ ២០០១

Curtis Jones បាន​បង្កើត​នូវ​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ជួយ​ឲ្យ​ហង្ស​ក្រហម​អាច​យក​ឈ្នះ​ទៅ​លើ Everton នៅ​លទ្ធផល ១-០។ Liverpool បាន​ជោគជ័យ​ឆ្លង​ផុត​ FA Cup ជុំ​ទី ៣ នេះ ទន្ទឹម​ពេល​ដែល​ក្រុម​របស់ Carlo Ancelotti ត្រូវ​របូត​ឱកាស​ប្រជែង​ពាន​រង្វាន់​មួយ​ហើយ។

ការ​តតាំង​នៅ​ទឹកដី Anfield កាល​ពី​យប់​មិញ ក៏​ជា​ប្រកួត​បើក​ឆាក​ដំបូង​សម្រាប់ Minamino កីឡាករ​ជប៉ុន​ដែល​ហង្ស​ទិញ​ចេញ​ពី Salzburg ផង​ដែរ ដោយ​រូប​គេ​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្តាល​រហូត​ដល់​នាទី ៧០ ទើប​ប្តូរ​ចេញ។

ការ​គ្រប់គ្រង​បាល់ Liverpool មាន ៥៨ ភាគរយ ស្រប​ពេល​ដែល Everton មាន ៤២ ភាគរយ។ ការ​ស៊ុត​ចំ​គោលដៅ​ហង្ស​ធ្វើ​បាន ៥ លើក និង​ក្រុម​ស្ករ​គ្រាប់​ខៀវ​ធ្វើ​បាន ៣ លើក​ប៉ុណ្ណោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT