ពី​មុន​ខឹង Courtois តែ​ឥឡូវ​កុំ​មើល​គេ​សង្រ្គោះ​បាល់ Clean Sheet ច្រើន​ដាច់​គេ​ហើយ

នា​រដូវ​កាល​ ២០១៩/២០ មាន​តែ​អ្នកចាំទី Thibaut Courtois មួយ​រូប​គត់​ដែល​អាច​សង្រ្គោះ​បាល់ Clean Sheet ដល់​ទៅ ៩ លើក និង​ចាយ​ពេល​ប្រកួត​តិច​បំផុត បើ​ធៀប​នឹង​កម្រិត​អ្នកចាំទី​ពីរ​រូប​ផ្សេង​ទៀត​មាន Oblak របស់ At Madrid និង Simon របស់ Athletic។

 

កីឡាករ​បែលហ្សិក​ត្បិត​កាល​ពី​រដូវ​កាល​ចាស់​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ប៉ុន្តែ​ចូល​មក​ដល់​រដូវ​កាល​នេះ​គឺ​ធ្វើ​បាន​ល្អ​ខ្លាំង ពោល​ដល់​ថ្នាក់​ទប់​បាល់​មិន​ឲ្យ Madrid របូត​គ្រាប់​ដល់​ទៅ ៩ លើក ត្រឹម​បង្ហាញ​ខ្លួន ១៦ ប្រកួត ខណៈ​ Simon ប្រើ​ពេល ១៨ ប្រកួត និង Oblak ​ប្រើ​ពេល ១៩ ប្រកួត។

គួរ​បញ្ជាក់​ថា​កាល​ពី​យប់​មិញ Real Madrid បាន​យក​ឈ្នះ​ទៅ​លើ Getafe CF នៅ​លទ្ធផល ០-៣ ដែល​ជា​ប្រកួត​បើក​ឆ្នាំ ២០២០ ក្រោយ Raphael Varane ជា​ខ្សែ ការពារ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​និង Luka Modric បិទ​ចុង​តង់​នៅ​នាទី ៩០+៦៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT