Everton ប្រហែល​ត្រូវ​ខ្លាច​កូន​ហង្ស​រូប​នេះ​ជាង​គេ ព្រោះ ៤ ប្រកួត​ស៊ុត​ចូល​ទាំង​បួន

នា​វេលា​ម៉ោង ២៣:០១ នាទី នៅ​លើ​ទំព័រ CTS Sports រាត្រី​នេះ​នឹង​មាន​ការ​ចាក់​ផ្សាយ​នៅ​ប្រកួត​សំខនា់​ក្នុង​ទឹកដី Anfield ដែល​ហង្ស​ក្រហម Liverpool ត្រូវ​ស្វាគមន៍​ក្រុម​ស្ករ​គ្រាប់ Everton នៅ​ជំនួប​ជុំ​ទី ៣ FA Cup។

ជា​ប្រកួត​លេង​មួយ​វគ្គ​ដឹង​ចាញ់​ធ្លាក់ ដោយ​សម្រាប់​ហង្ស​ក្រហម​នា​រដូវ​កាល ២០១៩/២០ នេះ​នៅ​សល់​ពាន FA Cup, Premier League និង Champions League ស្រប​ពេល​ដែល EFL Cup កាល​ពី​ខែ​ធ្នូ​ត្រូវ​បាន Aston Villa ទម្លាក់​ចោល​រួច​ទៅ​ហើយ។

ស្ថិតិៗ​ខ្លះ​ដែល​អ្នក​ត្រូវ​ដឹង​គឺ រវាង​ការ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ Liverpool-Everton គឺ​មាន​ដល់​ទៅ ២៤ លើក​ហើយ​នៅ FA Cup ពោល​ជា​ជំនួប​នៃ​គូ​ជួប​គ្នា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ពាន​រង្វាន់​មួយ​នេះ។

អ្វី​ដែល​ញញើត​បំផុត​នោះ គឺ​ Everton ​ប្រហែល​ជា​ត្រូវ​បារម្ភ​ខ្លាំង​ជាមួយ​នឹង Divock Origi ព្រោះ​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​ចំនួន ៤ លើក​ក្នុង​ដី​ Anfield ទល់ Everton គឺ​យុវជន Origi បាន​បំោង​សំណាញ់​ទី​ទាំង ៤ លើក​ជាប់​គ្នា ហើយ​នេះ​រួម​បញ្ចូល​ទាំង​អំឡុង​ពេល​ស៊ី ៥-២ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT