Ole បញ្ជាក់​ច្បាស់​ថា​កីឡាករ​រូប​នេះ​នឹង​មិន​ចាកចេញ​ទៅ​ណា​ទេ​ខែ​មករា​នេះ

ប្រភព​ពី​ការ​ថ្លែង​ដោយ​ផ្ទាល់​របស់​លោក Ole Gunnar Solskjaer ដែល​ជា​អ្នកចាត់ការ​របស់​ក្លឹប​បិសាច​ក្រហម Man Utd បាន​សង្កត់​ធ្ងន់​ថា​ខ្សែ​បម្រើ Paul Pogba នឹង​មិន​ចាកចេញ​ពី​ទ្រនំ​ទឹកដី Old Trafford នោះ​ទេ​នា​ខែ​មករា រដូវ​កាល​ទីផ្សារ​ដោះដូរ​ដើម​ឆ្នាំ ២០២០ នេះ។

ក្រោយ​លេចលឺ​ដំណឹង​ល្ហិចល្ហៀង​ថា​កីឡាករ​បារាំង​ចង់​ចាកចេញ ជា​ពិសេស​សំណាក់​ក្លឹប Juventus និង Real Madrid កំពុង​រង់ចាំ​ស្វាគមន៍ ក៏​ធ្វើ​ឲ្យ Solskjaer កាន់​តែ​ចង់​បញ្ចប់​រឿងរ៉ាវ​នេះ​ឲ្យ​ឆាប់​រហ័ស​បំផុត។ តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ BBC អ្នកចាត់ការ​សញ្ជាតិ​ន័រវេស​បាន​និយាយ​ថា៖ “អ្នក​នឹង​មិន​ឃើញ Paul Pogba ចាកចេញ​ទៅ​ណា​នោះ​ទេ នា​ខែ​មករា​នេះ”។

គួរ​រំឭក​ថា​កុងត្រា​របស់​ខ្សែ​បម្រើ​សម្បុរ​ខ្មៅ នឹង​ត្រូវ​ផុត​នៅ​អំឡុង ១៨ ខែ​បន្ទាប់ ដោយ​តម្លៃ​ខ្លួន​របស់​គេ​ប្រសិន ManU ទារ​អាច​ថ្លៃ​ប្រហែល ១៥០ លាន​ផោន៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT