Suarez ​៖ យើង​ជា​ក្រុម​ខ្លាំង ​យើង​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់

​ខ្សែ​ប្រយុទ្ធ Luis Suarez ​​មិន​ចង់​ឱ្យ​ក្រុម Barcelona ​ផ្តោត​ទៅ​លើ​ការ​ស្មើ​ជាមួយ​ក្រុម Espanyol ​ពេក​នោះ​ទេ ព្រោះ​ពួកគេ​នៅ​មាន​ការងារ​ច្រើន​ទៀត​ត្រូវ​ធ្វើ​នៅ​ប្រកួត​បន្ទាប់​។Suarez ​រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Espanyol ​នៅ​យប់មិញ ​ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ឱ្យ​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ។ យ៉ាងណាមិញ ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​រូប​នេះ ​បាន​អះអាង​ថា​លទ្ធផល​ស្មើ​គ្នា​គឺ​មិន​មែន​ជា​អ្វី​ដែល​ក្រុម Barcelona ​ចង់​បាន​ឡើយ។ ​Barcelona ​ជា​ក្រុម​ល្អ​ជាង​គេ​លើ​លោក ​ពួកគេ​ត្រូវ​ការ​ឈ្នះ​គ្រប់​ប្រកួត ​និង​ឈ្នះ​ពាន​រង្វាន់​។

អតីត​កីឡាករ Liverpool ​បាន​បន្ថែម​ទៀត​ថា​៖ “​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​និង​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន។ ​ជា​ពិសេស​ការ​ប្រកួត Super Cup នា​ពេល​ខាង​មុខ។ ​ខ្ញុំ​ដឹង​ថា​ប៉ះ​ក្រុម AT Madrid ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន។ ​យើង​ត្រូវ​ឈ្នះ​ពាន ​ដើម្បី​បង្ហាញ​ថា​យើង​ជា​ក្រុម​ខ្លាំង​បំផុត ​ល្អ​បំផុត​នៅ​អេស្ប៉ាញ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT