Alderweireld ​៖​ខ្ញុំ​នៅ Spurs ​បន្ដ ក៏​ព្រោះ​តែ​លោក Jose Mourinho ​

​ខ្សែ​ការពារ​ Toby Alderweireld ​បាន​បោះ​បង់​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុម Spurs ​ចោល​ហើយ ​ក្រោយ​ពី​វត្តមាន​របស់​លោក Jose Mourinho ​មក​ដឹក​នាំ​ក្រុម​។Alderweireld ​ដែល​ចង់​ចាកចេញ​ពី​ក្រុម​នៅ​ខែ​មករា​នេះ ​បាន​សម្រេច​ចិត្ត​បន្ដ​កុងត្រា​ទៀត​ហើយ ក្រោយ​ពី​មាន​ការ​បញ្ចុះបញ្ចូល​ទី​លោក Jose ​។ ​កុងត្រា​ថ្មី​នោះ រូបគេ​ទទួល​បាន​១៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ហើយ​ក៏​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​នៅ​ក្នុង​ក្រុម​ផង​ដែរ។

កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​បន្ថែម​ដូច្នេះ​ថា​៖ “បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​អ្នក​ចាត់ការ​ចាស់​ច្រើន​ឆ្នាំ ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធ​ជា​ច្រើន។ គាត់​ជា​អ្នក​នាំ​ខ្ញុំ​មក​ទី​នេះ ​ហើយ​ខ្ញុំ​ពិត​ជា​គោរព​គាត់​ណាស់។ ​តែ​ការ​ធ្វើ​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចង់​បាន​បទ​ពិសោធ​ថ្មី​ទៀត។ ​ស្រប​ពេល Jose ​មក ​គាត់​ក៏​បាន​ផ្ដល់​អ្វី​ដែល​ថ្មី​សម្រាប់​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​ចង់​ធ្វើ​ការ​បន្ដ​ជាមួយ​គាត់​ដែរ”។ក្រុម Spurs ​ចាប់​តាំង​ពី​លោក Jose ​ចូល​មក​កាន់​តំណែង ​ពួកគេ​លេង​បាន​ល្អ​គ្រាន់​បើ​ជាង​មុន ដោយ​បច្ចុប្បន្ន​នៅ​លេខ​៦​ក្នុង​តារាង Premier League ​៕

 

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT