Carvajal ៖ Courtois ​ជា​អ្នក​សង្គ្រោះ Real Madrid ​យក​៣​ពិន្ទុ​បាន​

​ខ្សែ​ការពារ Carvajal ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​អ្នក​ចាំទី​ Courtois ​ពិត​ជា​ធ្វើ​បាន​ល្អ ​ក្នុង​ការ​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​៣​ដង ​ដើម្បី​ឱ្យ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Getafe ​បាន​។ក្រុម​របស់​លោក Zidane ​នៅ​បើក​ឆាក​ឆ្នាំ​២០២០​នេះ ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Getafe ​ក្នុង​លទ្ធផល ៣-០ ​​ឯ​ណោះ។ ​ខណៈ​ដែល​នេះ​គឺ​ជា​ការ​ប្រកួត​ទី​៩​ហើយ​ដែល Courtois ​រក្សា​សំណាញ់​ទី​បាន ​បង្កើត​ជា​កំណត់ត្រា​ល្អ​មួយ​សម្រាប់​ក្រុម។ ​រូបគេ ​អាច​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ដល់​ទៅ​៣​ដង ​ពី​ការ​ស៊ុត​របស់​ក្រុម Getafe ​។

ជាមួយ​ការ​សង្គ្រោះ​នេះ ​ខ្សែ​ការពារCarvajal ​បាន​និយាយ​ថា​៖ “គ្មាន​អ្នក​សង្ស័យ​ជាមួយ​សមត្ថភាព​គាត់​ទេ ​សូម្បី​ខ្លួន​គាត់​ផ្ទាល់។ គាត់​ជា​អ្នក​ចាទី​ល្អ​ម្នាក់ ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​នឹង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​យើង។ យប់មិញ ​ជា​ការ​ប្រកួត​សំខាន់ ​ហើយ​យើង​ធ្វើ​វា​បាន។ ​គាត់​បាន​ការពារ​បាល់​៣​ដង ដែល​គ្រោះ​ថ្នាក់​បំផុត”។

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT