De Jong ​កាត​ក្រហម ​ធ្វើ​ឱ្យ​ក្រុម Barca ​បាន​ត្រឹម​ស្មើ Espanyol  ​២-២​

​ក្រុម FC Barcelona ​លេង​ស្មើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​១៩​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។​ក្រុម​ម្ចាស់​ផ្ទះ Espanyol  ​ជា​អ្នក​នាំ​មុខ​មុន ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវ Barcelona ​វាយ​បក​តាម​ស្មើ​និង​នាំ​មុខ​បាន​វិញ​ក្នុង​លទ្ធផល ​១-២ ​។ ​យ៉ាងណាមិញ ក្រោយ​ពី De Jong ​ទទួល​បាន​កាត​ក្រហម​ម្នាក់ ​ក្រុម Barcelona ​ក៏​ភ្លាត់​ធ្វើ​ឱ្យ​ក្រុម Espanyol ​រក​បាន​១​គ្រាប់​វិញ​ទៀត ​តាម​ស្មើ​បាន​ក្នុង​លទ្ធផល ២-២។ ​

១​គ្រាប់​ដែល​ស្មើ​នោះ​ធ្វើ​បាន​ដោយ​កីឡាករ​ចិន Wu Lei ។ជាមួយ​ការ​បាន​១​ពិន្ទុ​នេះ​ដែរ ធ្វើ​ឱ្យ​ក្រុម Barcelona ​មាន​ពិន្ទុ​៤០​ពិន្ទុ​ស្មើ​ក្រុម Real Madrid ​ដែរ ​ក្រោយ​ពី​ក្រុម​អធិរាជ​ស​នៅ​យប់មិញ ​រក​បាន​៣​ពិន្ទុ ​យក​ឈ្នះ​លើ​ក្រុម Getafe ​ក្នុង​លទ្ធផល ៣-០៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT