Pep៖ ​ខ្ញុំ​បរាជ័យ​រាល់​ឆ្នាំ ​ក្រោយ​ពី​ដឹក​នាំ Barcelona ​ឈ្នះ​ពាន​៦​មក​

Pep Guardiola ​បាន​បញ្ជាក់​ថា​ការ​ដឹក​នាំ​ក្រុម​របស់​លោក​មិន​ជោគជ័យ​ទាល់​តែ​សោះ បន្ទាប់​ពី​ធ្លាប់​ដឹក​នាំ​ក្រុម FC Barcelona ​ឈ្នះ​ពាន​៦​ក្នុង​១​រដូវ​កាល​មក​។

​នៅ​ឆ្នាំ​២០០៩ ​លោក Pep ​ដឹក​នាំ​ក្រុម FC Barcelona ​ជោគជ័យ​ខ្លាំង​បំផុត ដោយ​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​៦​ឯ​ណោះ​ក្នុង​១​រដូវ​កាល។ ​ប៉ុន្តែ​ក្រោយ​ពី​ការ​ជោគជ័យ​ខ្លាំង​បំផុត​នោះ​មក ​លោក​ដឹក​នាំ​ក្រុម​មិន​អាច​ដើរ​តាម​គន្លង​ឆ្នាំ​២០០៩​នោះ​ទៀត​ទេ ​បើ​ទោះ​ជា​ទៅ​ដឹក​នាំ​ក្រុម​អាល្លឺម៉ង់ ​និង​អង់គ្លេស​នៅ​ពេល​នេះ​ក៏​ដោយ។

Pep បាន​និយាយ​ចំពោះ​រឿង​ខាង​លើ​នេះ​ថា​៖ “បន្ទាប់​ពី​ខ្ញុំ​ធ្វើ​វា​បាន​នៅ​ឆ្នាំ​២០០៩​នោះ​មក ​ខ្ញុំ​ធ្លាក់​គ្រប់​ឆ្នាំ​ទាំង​អស់​វិញ។ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​អាច​ទទួល​យក​បាន ​ខ្ញុំ​មិន​អន់​ចិត្ត​នោះ​ទេ។ នេះ​ជា​បាល់ទាត់ ​អ្នក​មិន​អាច​ជោគជ័យ​រហូត​បាន​ឡើយ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT