Rodgers ​៖​កីឡាករ Leicester គ្មាន​នរណា​ចាកចេញ​ពី​ក្រុម​ទេ​

​លោក Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​បញ្ជាក់​ថា​នា​ខែ​មករា​នេះ ​នឹង​មិន​មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម​របស់​លោក​ចាកចេញ​ឡើយ​។

Rodgers ​មិន​ចង់​ឱ្យ​កីឡាករ​សំខាន់​ណា​ម្នាក់​ចាកចេញ​ពី​ក្រុម​ឡើយ ត្បិត​អី​បច្ចុប្បន្ន​លោក​កំពុង​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង Premier League ​ទៅ​ហើយ ​និង​មាន​ឱកាស​បាន​លេង UEFA Champions League ​ទៀត​នៅ​ឆ្នាំ​ក្រោយ។ ​ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នា​រដូវ​កាល​នេះ​ហើយ ទើប​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចង់​បាន ​ហើយ​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​នៅ​ខែ​មករា​នេះ​តែ​ម្ដង។

ត្បិត​មាន​អ្នក​ចង់​បាន​កីឡាករ Leicester City ​ច្រើន​មែន ប៉ុន្តែ​សម្រាប់​លោក Rodgers ​បាន​បញ្ជាក់​ថា​នឹង​មិន​លក់​នរណា​ម្នាក់​ចេញ​នោះ​ទេ។ James Maddison ​ក្រុម Man Utd ​កំពុង​ចង់​បាន​ខ្លាំង ​និង​ខ្សែ​ការពារ ​Ben Chilwell  ​ក្រុម Man City ​ចង់​បាន៕​ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT