Inter Milan ​រំពឹង​យក​បាន Eriksen ​នា​ខែ​មករា​នេះ​ក្នុង​តម្លៃ​២០​លាន​ផោន​

​ក្រុម​ Inter Milan ​រំពឹង​ថា​នឹង​យក​បាន​ខ្សែ​បម្រើ​ Christian Eriksen ​ពី​ក្រុម Spurs ​នៅ​ខែ​មករា​នេះ ​ដោយ​គ្រោង​ចំណាយ​ប្រាក់​២០​លាន​ផោន។

Eriksen ​មិន​បាន​បន្ដ​កុងត្រា​ជាមួយ​ក្រុម Spurs ​ទៀត​នោះ​ទេ ​ខណៈ​ដែល​កុងត្រា​របស់​គេ​អស់​ត្រឹម​រដូវ​កាល​នេះ​ហើយ។ ​ក្រុម Inter Milan ​ជា​ក្រុម​តាម​ដាន​និង​ទាក់ទង​ខ្សែ​បម្រើ​រូប​នេះ​ជាង​គេ ​ហើយ​រំពឹង​ថា​នឹង​យក​បាន​នៅ​ខែ​មករា​នេះ ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន។ ​ក្រុម Spurs ​របស់​លោក Jose Mourinho ​ក៏​អាច​នឹង​ព្រម​លក់​ដែរ ត្បិត​អី​បើ​មិន​លក់​ទេ ​នា​រដូវ​ក្ដៅ​នេះ​នឹង​ឱ្យ​រូបគេ​ចេញ​ដោយ​មិន​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ហើយ។

Eriksen ​បាន​បង្ហាញ​សារ​របស់​ខ្លួន​ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​ខ្ញុំ​កំពុង​ស្ថិត​នៅ​កន្លែង​មួយ​ដែល​ត្រូវ​ការ​អ្វី​ថ្មី​ផ្សេង​ទៀត។ ​ខ្ញុំ​ពិត​ជា​គោរព​ដល់​ក្លឹប Spurs ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​បាន​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួន​ឯង​មែន”។ ​សារ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Eriksen ពិត​ជា​ចង់​ចាកចេញ​ដើម្បី​ទៅ​រក​ក្លឹប​ថ្មី​លេង​ហើយ៕ប្រភព៖ Dailymail

  • Inter Milan ​រំពឹង​យក​បាន Eriksen ​នា​ខែ​មករា​នេះ​ក្នុង​តម្លៃ​២០​លាន​ផោន​