Zlatan ​បង្ហាញ​ខ្លួន​ឱ្យ AC Milan ​ថ្ងៃ​ដំបូង ​ជួយ​ក្រុម​ឈ្នះ ៩-០ ​ក្នុង​ប្រកួត​មិត្តភាព​

​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឱ្យ​ក្រុម AC Milan ​ហើយ ​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម ​Rhodense ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​Zlatan ​ក៏​អាច​រក​គ្រាប់​បាល់​បាន​ដែរ ​ក្នុង​ជ័យជម្នះ​យ៉ាង​ធំធេង ​៩-០ ​លើ​ក្រុម​ខ្សោយ Rhodense ​ខាង​លើ​នេះ។ យ៉ាង​ណា​ក៏​ដោយ ​ការ​​ទទួល​បាន​ជ័យជម្នះ​ប្រកួត​មិត្តភាព​នេះ​ក៏​អាច​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ក្រុម AC Milan ​ត្រៀម​ការ​ប្រកួត​នៅ​ឆ្នាំ​២០២០​នេះ​ដែរ។ Zlatan ​មាន​កុងត្រា​រយៈ​ពេល​ខ្លី​ជាមួយ​ក្រុម AC Milan ​ដោយ​ត្រូវ​មើល​ទៅ​លើ​ទម្រង់​លេង​ដែល​រូបគេ​អាច​ជួយ​ក្រុម​បាន។

កីឡាករ​វ័យ​៣៨​ឆ្នាំ​ខាង​លើ​នេះ ​ធ្លាប់​លេង​ឱ្យ AC Milan ​ម្ដង​មក​ហើយ ​ដោយ​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី​ថែម​ទៀត​ផង។ ការ​​ត្រលប់​មក​ម្ដង​ទៀត​នេះ ​រូបគេ​មិន​រំពឹង​ដូច​លើក​មុន​ទេ ប៉ុន្តែ​សង្ឃឹម​ថា​អាច​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជាមួយ​ការ​ជួយ​ក្រុម​នេះ​លេង​ល្អ​ឡើង​វិញ​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT