West Ham ចូល​ប្រជែង AC&ManU ចង់​ដណ្តើម​យក​យុវជន​ឆ្នើម​នៅ Benfica

តាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប West Ham United បាន​នឹង​កំពុង​ចូល​ប្រកួតប្រជែង AC Milan និង Manchester United នៅ​លើ​ទីផ្សារ​ដោះដូរ ដើម្បី​ចង់​បាន​កីឡាករ Gedson Fernandes របស់​ក្លឹប Benfica។

ដូច​ប្រិយមិត្ត​បាន​ដឹង​ស្រាប់​ហើយ Benfica ដែល​បាន​បណ្តុះ​យុវជន​ជោគជ័យ​ជា​ច្រើន ដោយ​កន្លង​ទៅ​ Joao Felix ដែល​មាន​តម្លៃ​ខ្លួន ១២៥ លាន​អឺរ៉ូ ផ្លាស់​ទៅ​ចូលរួម​នៅ Atletico Madrid ក៏​ចេញ​ពី​ទ្រនំ​នៃ​ក្លឹប​ព័រទុយហ្គាល់​មួយ​នេះ​ដែរ។

កាសែត A Bola បាន​ចុះ​ផ្សាយ​ថា​ Fernandes ​បាន​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​នៅ​អង់គ្លេស ហើយ​អ្នក​រត់​ការ​ថ្មី​លោក Pini Zahavi ទំនង​ជា​នឹង​ធ្វើ​ការ​ចរចា​ម្តង​មួយ​ភាគី ខណៈ​តម្លៃ​ផ្តាច់​កុងត្រា​របស់​បុរស​វ័យ ២០ ឆ្នាំ​រូប​នេះ បើ​តាម​ដឹង​ប្រហែល ១០០ លាន​អឺរ៉ូ​ឯ​ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT