Dortmund ថា​បើ​មិន​បាន​តម្លៃ​ខ្លួន Alcacer ប៉ុណ្ណេះ​ទេ អត់​ព្រម​លក់​ឲ្យ At ដាច់​ខាត

Atletico Madrid ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​ Paco Alcacer ចេញ​ពី​ក្លឹប Borussia Dortmund ក្រោយ​ពេល​ដែល​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ខ្លួន​ហាក់​មិន​សូវ​ទទួល​បាន​ផល​វិជ្ជមាន ត្បិត​អី​បាន​នាំ​យក​ Joao Felix អស់​ខ្ទង់​រយ​លាន​អឺរ៉ូ​ក៏​ដោយ។

តាម​សារព័ត៌មាន Bild បាន​ចុះ​ផ្សាយ​ថា​ក្លឹប Dortmund ក៏​ឆ្លើយតប​មក​វិញ តាម​រយៈ​ការ​ស្នើ​តម្លៃ​ខ្លួន Alcacer ​ប្រមាណ ៤០ លាន​អឺរ៉ូ ប្រសិន​ណា​ក្លឹប​នៅ​អេស្ប៉ាញ​ពីត​ជា​ចង់​បាន​រូប​គេ​មែននោះ។

Dortmund បាន​ចាយ ៣០ លាន​ទិញ​យក Alcacer កាល​ពី​ឆ្នាំ ២០១៩ ចេញ​ពី Barcelona អ៊ីចឹង​ក៏​មាន​បំណង​ចង់​រក​បាន​ផល​ចំណេញ​ខ្លះ​ពី​ការ​លក់​រូប​គេ​ទៅ​ទឹកដី​អេស្ប៉ាញ​វិញ។

គួរ​បញ្ជាក់​ថា​ក្រោយ​ពេល Haaland មក​ដល់ មន្ទិល​សង្ស័យ​នៃ​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​រូប​នេះ ហាក់​មិន​នឹងនរ​ទាល់​តែ​សោះ។ សម្រាប់ Atletico បច្ចុប្បន្ន​គឺ​រាប់​ថា​មាន​គោលដៅ ២ ហើយ​ក្រៅ​ពី Alcacer គឺ​មាន Cavani របស់​ក្លឹប PSG មួយ​រូប​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT