Man Utd ​ចូល​ខ្លួន​ប្រជែង​យក​យុវជន​ឆ្នើម​ម្នាក់​ជាមួយ Man City ​

​ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​ចូល​ខ្លួន​ប្រជែង​ទិញ​យក​យុវជន Todd Cantwell ​ពី​ក្រុម Norwich ​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន​។

យុវជន​វ័យ​២១​ឆ្នាំ​រូប​នេះ ​លេង​បាន​យ៉ាង​ល្អ​ឱ្យ​ក្រុម Norwich ​នា​រដូវ​កាល​នេះ ​ដោយ​រក​បាន​៦​គ្រាប់​មក​ហើយ។ ​Todd ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​បាន ​ជា​ពិសេស​ក្រុម Man City ​មុន​គេ ​ហើយ​បច្ចុប្បន្ន​ស្រាប់​តែ​មាន​ដំណឹង​ថា Man Utd ​របស់​លោក Ole ​ឯ​ណោះ ក៏​បាន​ចូល​ខ្លួន​មក​ប្រជែង​ផង​ដែរ។ ​ខ្សែ​បម្រើ​រូប​នេះ ​ត្រូវ​បាន​ក្រុម​បិសាច​ក្រហម ​ចង់​យក​ទៅ​ជំនួស​កន្លែង​របស់ ​Paul Pogba ​និង ​Scott McTominay ​ដែល​កំពុង​មាន​របួស​។

Todd ​ក៏​បាន​ជាប់​ឈ្មោះ​ជា​យុវជន​ឆ្នើម​និង​កីឡាករ​គេ​តាម​ដាន​ច្រើន​នៅ​អង់គ្លេស​ផង​ដែរ ​ដូច​ James Maddison ​របស់​ក្រុម Leicester City ​និង ​Jack Grealish ​របស់​ក្រុម Aston Villa ​។ ​តម្លៃ​ខ្លួន​របស់ Todd ​អាច​នឹង​លើស​៣០​លាន​ផោន​ទៀត ទើប​ក្រុម Norwich ​អាច​លក់​រូបគេ​ចេញ ព្រោះ​បច្ចុប្បន្ន​កុងត្រា​នៅ​សល់​ដល់​ឆ្នាំ​២០២២ ​ឯ​ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT