ទី​បំផុត​រក​ឃើញ​ហើយ! កីឡាករ​ទី ១ ដែល Juventus នាំ​យក​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា

នៅ​ថ្ងៃ​ទី ៣ មករា​កន្លង​ទៅ​នេះ ទីផ្សារ​ដោះដូរ​រដូវ​រងា​សម្រាប់​ក្លឹប Juventus បាន​រក​ឃើញ​ចំណូល​ថ្មី​វ័យ ១៩ ឆ្នាំ​ម្នាក់​ដែល​បាន​ផ្លាស់​ចេញ​ពី​ក្លឹប Atalanta។

នោះ​គឺ​កីឡាករ ដែល​ក្លឹប​បាន​ចំណាយ​ថវិកា​ ៣៥ លាន​ងឺរ៉ូ លើ​កុងត្រា​ព្រមព្រៀង​រយៈ​ពេល ៥ ឆ្នាំ​ឈរ​ជើង​នៅ​ទឹកដី​ថ្មី Allianz Satdium។

យ៉ាងណាមិញ Kulusevki នឹង​មិន​ទាន់​ផ្លាស់​មក​ឈរ​ជើង​ពេញ​សិទ្ធ​នោះ​ឡើយ ពោល​គឺ​រហូត​ដល់​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ រូប​គេ​នៅ​បន្ត​ជួយ​ក្លឹប Parma ដែល​បាន​ខ្ចី​ជើង​តាំង​ពី​ដើម​រដូវ​កាល ហើយ​បច្ចុប្បន្ន​ក្រោយ​បង្ហាញ​ខ្លួន ១៧ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៧ លើក​ហើយ​នាម​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT