ទើប​លេង​ល្អ ​ពេល​នេះ Arsenal ​បាត់​ខ្សែ​ការពារ​ម្នាក់​៩​ខែ​

Calum Chambers ​ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម Arsenal ​នឹង​ត្រូវ​អវត្តមាន​យ៉ាង​តិច​៩​ខែ ​ដោយសារ​តែ​រង​របួស​ជង្គង់​ត្រូវ​វះកាត់​ជា​បន្ទាន់​។

Chambers ​បាន​វះ​កាត់​ជោគជ័យ​ហើយ​កាល​ពី​ម្សិលមិញ។ រូបគេ​នឹង​ត្រូវ​សម្រាក​ពី​ទីលាន​ពី​៦​ទៅ​៩​ខែ ​ទើប​អាច​ចូល​ហាត់​វិញ​បាន។ ​ការ​បាត់​បង់​ខ្សែ​ការពារ​កណ្ដាល​នេះ ​ធ្វើ​ឱ្យ​លោក Arteta ​មាន​ភាព​ស្មុគស្មាញ​បន្តិច ត្បិត​អី​ក្រុម​ទើប​រក​ឃើញ​ទម្រង់​លេង​ល្អ​ផង។ ​ខ្សែ​ការពារ​វ័យ​២៤​ឆ្នាំ​នេះ ​បាន​ចូល​លេង​ដល់​ទៅ​១៨​ប្រកួត​មក​ហើយ​នា​រដូវ​កាល​នេះ​ឱ្យ​ក្រុម​កាំភ្លើង​ធំ។

កត្ដា​កីឡាករ​របួស​នេះ​ហើយ ទើប​បាន​ជា​លោក Arteta ​រំពឹង​ថា​នឹង​គ្មាន​កីឡាករ​ណា​ម្នាក់​ចាកចេញ​ពី​ក្រុម​នា​ខែ​មករា​នេះ​ទេ។ ​លោក ​ចង់​ឃើញ​អ្នក​គាំទ្រ​និង​កីឡាករ​ទាំង​អស់ ​លើក​ទឹក​ចិត្ត​ Granit Xhaka ​ឱ្យ​បន្ដ​រួម​រស់​ជាមួយ​ក្រុម​ទៀត ​បើ​ទោះ​ជា​បច្ចុប្បន្ន​ក្លឹប​នៅ​អាល្លឺម៉ង់​កំពុង​ទាក់ទង​គេ​ខ្លាំង​ក៏​ដោយ៕ប្រភព៖ Bbc


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT