ឈ្នះ​យប់មិញ Liverpool ​មាន​កំណត់ត្រា​ពិសេស​១​

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម ​Sheffield United ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ដើម​ឆ្នាំ​២០២០​នេះ​។

​ក្រៅ​ពី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម ​ធ្វើ​ឱ្យ​ក្រុម Liverpool ​ឈរ​ដាច់​ក្រុម​លេខ​២ ​ដល់​ទៅ​១៣​ពិន្ទុ​ហើយ​នោះ ​ពួកគេ​ក៏​មាន​កំណត់ត្រា​ពិសេស​មួយ​ទៀត​ដែរ។ ​ក្រុម​ហង្ស​ក្រហម ​នា​ពេល​នេះ គឺ​មាន​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ​អង់គ្លេស​បាន​រយៈ​ពេល​១​ឆ្នាំ​ពេញ​ហើយ ​ពោល​គឺ​ពួកគេ​ចាញ់​ក្រុម Man City ​នៅ​ខែ​មករា​ឆ្នាំ​២០១៩ ​ហើយ​តាំង​ពី​ពេល​នោះ​មក ​មិន​ចាញ់​ក្រុម​ណា​ទៀត​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ​។

​ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​៣០​ឆ្នាំ​មក​ហើយ ដូច្នេះ​ឆ្នាំ​នេះ​អាច​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ស្រុក​ឡើង​វិញ​របស់​ក្រុម​នេះ។ ​អ្នក​គាំទ្រ ​និង​អ្នក​វិភាគ​ជា​ច្រើន គិត​ថា​វា​សម​ល្មម​សម្រាប់​ក្រុម​ហង្ស​ក្រហម ​ក្នុង​ការ​ត្រលប់​មក​ឈរ​នៅ​កំពូល​តារាង ​ដើម្បី​ស្ដា​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​ហើយ៕ប្រភព ៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT