Jose ​ឈឺ​ក្បាល ​Harry Kane ​នឹង​អវត្តមាន​ពី​ទីលាន​៨​សប្ដាហ៍

​ក្រុម Spurs ​នឹង​ត្រូវ​គ្មាន​ខ្សែ​ប្រយុទ្ធ Harry Kane ​រហូត​ដល់​៨​សប្ដាហ៍ ​ដោយសារ​តែ​រូបគេ​បាន​រង​របួស​ក្នុង​ការ​ប្រកួត​កន្លង​ទៅ ​លេង​ទល់​ក្រុម Southampton។

ការ​របួស​ខ្សែ​ប្រយុទ្ធ​សំខាន់ ​ហើយ​ត្រូវ​ការ​សម្រាក​ច្រើន​សប្ដាហ៍​នេះ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​កាន់​តែ​ឈឺ​ក្បាល​ថែម​ទៀត​ហើយ។ ​យ៉ាងណាមិញ ​ដោយសារ​តែ Son ​អាច​ត្រលប់​ចូល​លេង​បាន ក្រោយ​អស់​ពិន័យ​នោះ ​លោក Jose ​អាច​នឹង​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​នេះ ​ដើម្បី​ដើរ​តួ​ជា​កីឡាករ​សំខាន់​ក្នុង​ការ​រក​គ្រាប់​បាល់​វិញ។

​ការ​ប្រកួត​ដែល Kane ​អាច​នឹង​អវត្តមាន​រួម​មាន​ Liverpool, Watford, Norwich, Manchester City និង​ Aston Villa។ ​នៅ​សល់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម ​RB Leipzig ​នៅ​ខែ​ក្រោយ​ថែម​ទៀត៕ប្រភព៖ Dailymail

  • Jose ​ឈឺ​ក្បាល ​Harry Kane ​នឹង​អវត្តមាន​ពី​ទីលាន​៨​សប្ដាហ៍