Juve ចង់​បន្ត​កុងត្រា​ថ្មី​ថែម​លើ​កុងត្រា​ចាស់​របស់ Ronaldo អូស​បន្លាយ​ឲ្យ​លេង​ដល់​អាយុ…

តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​កីឡាករ Crisitano Ronaldo ទំនង​ជា​នឹង​កំពុង​ត្រៀម​ខ្លួន​ពិចារណា​លើ​កុងត្រា​ថ្មី ដែល Juventus នឹង​ផ្តល់​ឲ្យ​បន្ថែម​រយៈ​ពេល ១២ ខែ​ទៀត​លើ​កុងត្រា​ចាស់​ដែល​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២។

កុងត្រា​ថ្មី​នេះ​នឹង​អូស​បន្លាយ​ដល់​ឆ្នាំ ២០២៣ លើ​តម្លៃ​ពលកម្ម​ប្រមាណ ៣០ លាន​ផោន/ឆ្នាំ ពោល​នឹង​ធ្វើ​ឲ្យ Cristiano Ronaldo ​អាច​បន្ត​លេង​នៅ Juventus ដល់​រូប​គេ​មាន​អាយុ ៣៨ ឆ្នាំ។ នេះ​បើ​តាម​របាយការណ៍ Corriere dello Sport បាន​ចុះ​ផ្សាយ។

ប្រភព​បាន​បន្ត​ថា Ronaldo នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​រូប​គេ​អាច​លេង​នៅ​កម្រិត​កំពូល ត្បិត​ឈាន​ដល់​វ័យ ៣៨ ឆ្នាំ​ក៏​ដោយ ហើយ​ប្រធាន​ផ្នែក​កីឡា​របស់ Juve គឺ Fabio Paratici ក៏​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ដូច​គ្នា។

គួរ​រំឭក​ថា Ronaldo រក​បាន ៤០ គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន ៦៤ ប្រកួត​សរុប​សម្រាប់ Juventus ដោយ​បាន​ជួយ​ឲ្យ​សេះ​បង្កង់​លើក​ពាន Serie A ៨ រដូវ​កាល​ជាប់​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ផង​ដែរ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT