តាមរបាយការណ៍ពីសារព័ត៌មាន The Mirror របស់អង់គ្លេសបានចុះផ្សាយថាក្លឹបកាំភ្លើងធំ Arsenal ពានទទួលនូវតម្លៃកំណត់មួយចេញពីក្លឹប RB Leipzig ហើយ ជុំវិញការចង់បានកីឡាករ Dayot Upamecano។
បច្ចុប្បន្នកីឡាករវ័យ ២១ ឆ្នាំអាចរាប់បញ្ចូលជាខ្សែការពារដ៏ល្អមួយរូបនៅ Bundesliga ដោយគេក៏ជាចំណែកយ៉ាងសំខាន់ដែលជួយឲ្យ Leipzig មានពិន្ទុឈរនៅកំពូលតារាងគិតត្រឹមជុំទី ១៧ នេះផងដែរ។
ជារឿងដ៏មិនគួរឲ្យជឿសម្រាប់រដូវកាល ២០១៩/២០ ដែល Leipzig អាចឈោងមកដល់ចំណុចកំពូលនៅតារាងលីគអាល្លឺម៉ង់។ កត្តានេះហើយដែលរុញឲ្យតម្លៃខ្លួនក្នុងការទាមទាររបស់ Lepzig សម្រាប់ Dayot ថ្លៃដល់ទៅ ៨០ លានផោនឬខ្ទង់ ១០៥.៧ លានដុល្លារអាមេរិកឯនោះឯណោះ។
មិនមានការបន្ធូរបន្ថយអ្វីនោះទេ ប្រសិន Arsenal អាចយកបានក៏យក ព្រោះ Leipzig ក៏កំពុងឈរលើគោលជំហរចង់ប្រកួតប្រជែងយកពានរង្វាន់ Bundesliga រដូវកាលនេះ មួយផ្សេងទៀតនៅ UCL ក៏កំពុងមានកៅអីបន្តលេងថែមទៀត៕
ប្រភព៖ Goal