ក្រុម Real Madrid កំពុងចរចាទិញយកប្អូនប្រុសរបស់ Kylian Mbappe មានឈ្មោះថា Ethan វ័យ១៣ឆ្នាំដែលកំពុងលេងឱ្យយុវជនក្រុម PSG ។
Ethan មានទម្រង់លេងមិនខុសពីបងប្រុសរបស់គេឡើយ។ ដូច្នេះហើយ ទើបក្រុម Real Madrid មើលឃើញ និងចង់នាំរូបគេមកហាត់នៅថ្នាលរបស់ក្រុមអធិរាជសវិញ ដើម្បីបណ្ដុះបណ្ដាលសម្រាប់ពេលអនាគត។ ក្រុមរបស់លោក Zidane នេះ ក៏ចង់បាន Mbappe ផងដែរ ប៉ុន្តែមិនទាន់អាចយកបាន ព្រោះតម្លៃខ្លួនដែល PSG ព្រមលក់នោះ អាចដល់ទៅ៣០០លានអឺរ៉ូឯណោះ។
ក្រុម Real Madrid កំពុងត្រូវការខ្សែប្រយុទ្ធមកពង្រឹងតំបន់ខាងលើរបស់ខ្លួន ក្រោយពីពួកគេចំណាយប្រាក់ទិញកីឡាករថ្មីចូលដូចជា Jovic និង Hazard ដែរ ប៉ុន្តែមិនទទួលបានផលអ្វីឡើយ។ លោក Zidane បានបញ្ជាក់ថានៅខែមករានេះ អាចនឹងមិនមានការទិញចូលអ្វីនោះទេ ដោយសារតែក្រុមចំណាយប្រាក់ច្រើនទៅហើយកាលពីរដូវកាលដោះដូរកីឡាករ៕ប្រភព៖ Dailymail