Lampard ​ថា Chelsea ​សំណាង​ហើយ​បាន​ស្មើ​យប់មិញ​

​ក្រុម Chelsea ​លេង​ស្មើ​ក្រុម​ Brighton ​ក្នុង​លទ្ធផល ១-១ ​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​លោក Lampard ​មិន​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​ចែក​គ្នា​១​ពិន្ទុ​នេះ​ទេ។

លោក Lampard ​បាន​បន្ទោស​ទម្រង់​លេង​របស់​កូន​ក្រុម ​ថា​មិន​មាន​ចិត្ត​ចង់​ឈ្នះ ​ស្រប​ពេល​លទ្ធផល​បាន​ស្មើ​នេះ គឺ​លោក​ចាត់​ទុក​ថា​ជា​សំណាង​មួយ​សម្រាប់​ក្រុម Chelsea ​ទៅ​ហើយ។ ​អ្នក​ចាត់ការ​រូប​នេះ ​ថា​ក្រុម Brighton ​សក្ដិសម​ក្នុង​ការ​ឈ្នះ​ប្រកួត​នេះ ​ត្បិត​អី​ពួកគេ​មាន​ទម្រង់​លេង​ល្អ ​និង​មាន​ចិត្ត​ប្រយុទ្ធ​ចង់​​បាន​លទ្ធផល​ពេញ​៩០​នាទី។

​ក្រុម Chelsea ​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង ​មាន​៣៦​ពិន្ទុ ​ស្រប​ពេល​ក្រុម Man Utd ​នៅ​លេខ​៥​មាន​៣១​ពិន្ទុ ​និង​ក្រុម Spurs ​នៅ​លេខ​៦​មាន​៣០​ពិន្ទុ។ ​ការ​ប្រកួត​ឈាន​ដល់​សប្ដាហ៍​ទី​២១​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT