Ozil ​ទើប​តែ​ញញឹម​ចេញ ក្រោយ​កើត​ទុក្ខ​១៨​ខែ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ឆ្នាំ​២០២០​កាល​ពី​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​នេះ គឺ​ជា​ប្រកួត​ទទួល​បាន​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​អ្នក​ចាត់ការ​ថ្មី Mikel Arteta ​។ ​ខណៈ​ដែល​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ គឺ​ខ្សែ​បម្រើ Mesut Ozil ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ដែរ។ ​ម្ចាស់​អាវ​លេខ​១០​នេះ ​ទទួល​បាន​ការ​ទុក​ចិត្ត​ច្រើន​ពី​អ្នក​ចាត់ការ​ថ្មី ​ហើយ​ការ​ប្រកួត​នៅ​យប់មិញ រូបគេ​ក៏​បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​១១​នាក់​ដំបូង ​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​ថែម​ទៀត។

អ្នក​វិភាគ​ជា​ច្រើន​ឃើញ​ថា ​នេះ​ជា​ប្រកួត​ដំបូង​ដែល​ពួកគេ​បាន​ឃើញ Ozil ​ញញឹម​ឡើង​វិញ ​ក្នុង​រយៈ​ពេល​១៨​ខែ​មក​ហើយ។ ​កីឡាករ​អាល្លឺម៉ង់ ​បាន​បញ្ជាក់​ទៀត​ថា​ខ្លួន​រក​ឃើញ​ជីវិត​ថ្មី ​ទម្រង់​លេង​ថ្មី ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Arteta ​ហើយ៕ប្រភព៖ Dailymail

  • Ozil ​ទើប​តែ​ញញឹម​ចេញ ក្រោយ​កើត​ទុក្ខ​១៨​ខែ​