ក្រោយ​ទទួល​កាត​លឿង​មួយ​យប់​មិញ Mourinho ព្រលះ​ចំៗ​ដាក់​អាជ្ញាកណ្ដាល​ Mike Dean

ទន្ទឹម​នឹង​ការ​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​របស់ Southampton លោក Jose Mourinho ដែល​ជា​អ្នកចាត់ការ​ Tottenham Hotspur ហាក់​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង គួប​ផ្សំ​នឹង​ការ​ទទួល​កាត​លឿង​មក​លើ​សំណាក់​ខ្លួន​ជា​គ្រូ​បង្វឹក​ផង​នោះ។

‘Special One’ ​ត្រូវ​បាន​ពិន័យ​កាត​ដោយ​អាជ្ញាកណ្តាល​លោក Mike Dean បន្ទាប់​ពី​ប្រទះ​ឃើញ​ថា​ Jose បាន​ដើរ​ចូល​ទៅ​កាន់​តំបន់​កីឡាករ​បម្រុង​របស់ Southampton ហើយ​ទំនង​ជា​មាន​លួច​ចំណាំ​ទុក​នូវ​ក្រដាស​កត់​យុទ្ធសាស្រ្ត​លេង​របស់​គ្រូ​ម្ខាង​ទៀត។

យ៉ាងណាមិញ​ក្រោយ​បិទ​ការ​ប្រកួត​លោក Jose Mourinho បាន​បោះ​ពាក្យ​ថា៖ “ខ្ញុំ​គិត​ថា​កាត​លឿង​ហ្នឹង​វា​សក្តិសម​និង​យុត្តិធម៌​ហើយ ព្រោះ​ខ្ញុំ​មាន​អាកប្បកិរិយា​មាន​សមរម្យ ប៉ុន្តែ​នេះ​ខ្ញុំ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​ទៅ​ដាក់​មនុស្ស​ល្ងីល្ងើ​តែ​ប៉ុណ្ណោះ”។

សួរនាំ​រឿង​មើល​ក្រដាស​នោះ​ឬ​អត់ លោក Mourinho ឆ្លើយ​ដដែល​ថា៖ “ថា​ម៉េច? ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ម៉េច​ទេ​លើ​រឿង​ហ្នឹង”។

រំឭក​ថា Tottenham ប៊ិះ​តែ​នឹង​បាន​តាម​ស្មើ​គ្រាប់​បាល់ ១-១ ដោយ​ថ្វី​ជើង Harry Kane ទៅ​ហើយ ប៉ុន្តែ​ការ​ត្រួតពិនិត្យ​របស់ VAR បាន​កាត់​សេចក្តី​ទៅ​ជា​បាល់ Offside។ ជាមួយ​រឿង​នេះ Jose ក៏​ធ្លាប់​និយាយ​កន្លង​ទៅ​ដែរ​ថា​បច្ចេកវិទ្យា​សព្វថ្ងៃ វា​ធ្វើ​ឲ្យ​ខ្លួន​មិន​សប្បាយ​ចិត្ត៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT