Pep ថា​អ្នកចាត់ការ​ម្នាក់​នេះ ទៅ​ដឹក​នាំ​ក្លឹប​ណា ក៏​ធ្វើ​ឲ្យ​ក្លឹប​ជោគជ័យ​ទាល់​តែ​បាន​ហ្នឹង

អ្នកចាត់ការ​លោក Pep Guardiola បាន​ថ្លែង​កាល​ពី​ពេល​កន្លង​ទៅ​នេះ ជុំវិញ​ស្ថានភាព​នៃ​ការ​មក​ដឹកនាំ​ថ្មី​របស់​លោក Carlo Ancelotti នៅ​ឯ​ក្លឹប Everton បន្ទាប់​ពី​ត្រូវ​បាន Napoli បណ្តេញ​ចេញ​កាល​ពី​ចប់​វគ្គ​ជម្រុះ​ក្នុង​ពូល UCL។

លោក Pep បាន​និយាយ​ថា៖ “Everton គឺ​ជា​ក្រុម​ដ៏​ធំ​មួយ​ដែល​មាន​ប្រវត្តិសាស្ត្រ​យ៉ាង​ធំធេង​នៅ​អង់គ្លេស ជាមួយ​នឹង​គុណភាព​កីឡាករ​អស្ចារ្យ​ជា​ច្រើន ដោយ​រដូវ​កាល​នេះ​ពួក​គេ​ជួប​បញ្ហា​រាំងស្ទះ​ពិន្ទុ​បន្តិច ប៉ុន្តែ​ជាមួយ​នឹង​អ្នកចាត់ការ​ថ្មី​ដែល​ពោរពេញ​ដោយ​បទពិសោធន៍ នោះ​គុណភាព​នឹង​អាច​ត្រលប់​មក​វិញ”។

Pep បន្ថែម​ថា៖ “អ្នកចាត់ការ​ដូច​ជា​លោក Carlo គាត់​ជា​មនុស្ស​ដ៏​ឆ្លាតវៃ​បំផុត​មួយ​ហើយ​តែងតែ​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​ថា​ទៅ​ដឹកនាំ​ក្លឹប​ណា​នោះ​ទេ គឺ​គាត់​នឹង​ធ្វើ​ឲ្យ​ទទួល​បាន​ជោគជ័យ​ទៅ​រួច ព្រោះ​ខ្ញុំ​ស្គាល់​គាត់​រៀង​ច្បាស់​ដែរ ហើយ​ធ្លាប់​ប៉ះ​តតាំង​គ្នា​ប៉ុន្មាន​លើក​ដែរ តែ​មិន​ជា​ច្រើន​ពេក​ទេ”។

គួរ​រំឭក​ថា Everton នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Man City នៅ​រាត្រី​នេះ​វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ មុន​ទទួល​ភារកិច្ច​ធ្ងន់​ប៉ះ​ហង្ស​ក្រហម​នៅ FA Cup ​ថ្ងៃ​ទី ៥ មករា៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT