ឃាង ម៉េងហួរ ឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេពាន AFF U19

បន្ថែមលើជ័យជម្នះដ៏លើសលប់របស់ក្រុម U19 កម្ពុជា ដែលបានយកឈ្នះប្រ៊ុយណេ ៥-០ ខ្សែប្រយុទ្ធឆ្នើម ឃាង ម៉េងហួរ កំពុងកាន់កាប់កាន់តំណែងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងយុទ្ធនាការពានរង្វាន់ AFF U19 នៅប្រទេសឥណ្ឌូនេស៊ីនេះ។

ម៉េងហួរ រកបានហែតទ្រីក ក្នុងប្រកួតដំបូងដែលធ្វើឲ្យគេនាំមុខកីឡាករបរទេសដទៃទៀត និងមិត្តរួមជាតិណារ៉ុងកក្កដាដែលរកបាន២គ្រាប់ដែរ។

លទ្ធផលប្រកួតដំបូងទាំង២ពូល ពុំមានក្រុមណាស៊ុតបានលើសពី៣គ្រាប់ឡើយ ដោយនេះជាសញ្ញាណវិជ្ជមានសម្រាប់កម្ពុជារកគ្រាប់បន្ថែម។ ពិសេស សៀង ចន្ធា ដែលគ្រូពុំទាន់ដាក់ឲ្យលេងជម្រើសដំបូង ហើយត្រូវបានគេមើលឃើញថាគេមានឱកាសស៊ុតបញ្ចូលទីច្រើន។

ប្រកួតបន្ទាប់កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែកក្កដាស្អែកនេះ វេលាម៉ោង៣:៣០នាទី។

  • ឃាង ម៉េងហួរ ឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេពាន AFF U19