ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសអំពីការចុះកុងត្រាយកខ្សែបម្រើសញ្ជាតិជប៉ុនកីឡាករ Massaki Ideguchi ខណៈកីឡាកររូបនេះក្លាយជាកីឡាករបរទេសទី៣សម្រាប់ក្រោនត្រៀមប្រកួតប្រជែងលីគរដូវកាល២០២០ខាងមុខ។
ខ្សែបម្រើកណ្តាល Ideguchi ចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិប Yokohama FC កាលពីឆ្នាំ ២០១១ ដល់ ២០១៥ អំឡុងពេលលេងនៅ J2 League របស់ជប៉ុន។ បន្ទាប់មកបានចាកចេញទៅលេងបាល់ទាត់នៅក្រៅស្រុកជាមួយ Metro Gallery FC របស់ ហុងកុង, Hoàng Anh Gia Lai វៀតណាម និង FC Osaka របស់ជប៉ុន មុនពេលផ្លាស់មកលេងលើទឹកដីកម្ពុជា កាលពីឆ្នាំ២០១៩ ជាមួយក្លិប វិសាខា។
រូបគេជាកីឡាករបរទេសទី៣ហើយដែលចុះកុងត្រាជាមួយក្រោននៅរដូវកាល២០២០នេះខណៈ ២រូបផ្សេងទៀតគឺ Paul Esoh Omogba, និង Andres Nieto។